សង្ស័យចាប់ជម្រិត ជនជាតិចិនមួយក្រុមធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា ក្នុងរថយន្ត ឈានដល់ការផ្ទុះអាវុធចំនួនមួយគ្រាប់

ខេត្តព្រះសីហនុ៖ ជនជាតិចិនមួយក្រុមប្រើប្រាស់អំពើហឹង្សាវាយតប ជនជាតិចិនម្នាក់ឲ្យរងរបួស និង បាញ់មួយគ្រាប់ នៅមុខកាសុីណូOnlineមួយកន្លែង សមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិនចំនួន២នាក់ ក្នុងចំណោមគ្នាមួយក្រុមដែលធ្វើទារុណកម្មទៅលើជនជាតិចិនដូចគ្នានៅក្នុងឡាន រហូតឈានដល់ផ្ទុះអាវុធនោះ ដែលសង្ស័យថាជាករណីចាប់ជម្រិត នៅក្រុងព្រះសីហនុ នៅផ្លូវច្រកចូល ចរាចរណ៍ថ្មី ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ ។

ករណីនេះ មានជនជាតិចិនម្នាក់រងរបួស ត្រូវបានបញ្ជូនយកទៅសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណៈជនជាតិចិន២នាក់ត្រូវបានសមត្ថកិច្ចវ៉ៃខ្នោះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ៕

Author: hthotnews

Leave a Reply

Your email address will not be published. Required fields are marked *