
តាកែវ ៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥
លោកវរសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរង កងទ័ពជើងគោក បានទទួលមរណភាពនៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១:១០នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរបួសចាស់សើរើ ។ បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ៕






