ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត៕⁩

  • Related Posts

    ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អញ្ជើញអតិថិជនរបស់ បុរី CS ចាវ សុជាតិ គម្រោងទី៦ ទាំង ៩៧គ្រួសារ ស្ថិតនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

    ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និងសំណង់​អញ្ជើញ​អតិថិជនរបស់ បុរី CS ចាវ សុជាតិ គម្រោងទី៦ ទាំង ៩៧គ្រួសារ ស្ថិតនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អង្គភាពរស្មីទូកមាស RTMNEWS សហគ្រិនសេដ្ឋកិច្ចឌីជីថល ឯករាជ្យ#សេរីភាព#យុត្តិធម៌ Telegream 👉https://t.me/+nAIx1VKf-T4wZjFl YouTube 👉https://www.youtube.com/@-ReaksmeyToukMeas កម្មវិធីTikTok 👉https://www.tiktok.com/@user47297706941402?_t=ZS-8yjYjb1bRPE&_r=1 👉https://www.facebook.com/share/19Uqznk9Bb/?mibextid=wwXIfr

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសារព័ត៌មានមកពីអង្គភាពទូរទស្សន៍CNC ធ្វើកិច្ចសម្ភាសន៍ក្នុងកម្មវិធី

    នារសៀលថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសារព័ត៌មានមកពីអង្គភាពទូរទស្សន៍CNC ធ្វើកិច្ចសម្ភាសន៍ក្នុងកម្មវិធី«អំណាចច្បាប់»ប្រធានបទស្តីពី ក្រមសីលធម៌និងវិន័យរបស់កងកម្លាំងនគរបាលជាតិក្នុងពេលអនុវត្តច្បាប់ ៕

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អញ្ជើញអតិថិជនរបស់ បុរី CS ចាវ សុជាតិ គម្រោងទី៦ ទាំង ៩៧គ្រួសារ ស្ថិតនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

    ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អញ្ជើញអតិថិជនរបស់ បុរី CS ចាវ សុជាតិ គម្រោងទី៦ ទាំង ៩៧គ្រួសារ ស្ថិតនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសារព័ត៌មានមកពីអង្គភាពទូរទស្សន៍CNC ធ្វើកិច្ចសម្ភាសន៍ក្នុងកម្មវិធី

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសារព័ត៌មានមកពីអង្គភាពទូរទស្សន៍CNC ធ្វើកិច្ចសម្ភាសន៍ក្នុងកម្មវិធី

    លោកវរសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊

    លោកវរសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊

    ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

    ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

    កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ

    ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់កម្ពុជា